Posts

អស្ចារ្យមែន! ខ្មែរសម័យដើមរួមគ្នាសាងអង្គរ ខ្មែរសម័យឥទ្បូវរួមគ្នាបង្កើត Smartgo+

Image
ប្រទេសនីមួយៗសុទ្ធតែមានបេតិកភណ្ឌដែលជាគ្រឿងតំណាងជាតិរបស់ខ្លួន។ ដោយឡែកប្រទេសកម្ពុជាយើងមានប្រាសាទអង្គរវត្តដែលល្បីល្បាញពេញពិភពលោក ដែលដូនតាយើងបន្សល់ទុកអោយកូនខ្មែរជំនាន់ក្រោយ។



យើងខ្ញុំជាកូនខ្មែរមានមោទនភាពណាស់ដែលបានកើតលើទឹកដីដ៏អស្ចារ្យមួយនេះ។ ដូច្នេះកូនខ្មែរជំនាន់ក្រោយគួរតែបង្កើតអ្វីមួយអោយមានស្នាដៃដើម្បីជាប្រយោជន៏ជួយដល់សង្គមជាតិ សាកសម នឹងឈ្មោះ "ពូជខ្មែរអ្នកសាងអង្គរ"។

Smartgo+ គឺជា​ APP ​ហៅកង់បីទំនើប និងតាក់ស៊ី ដែល​​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​រាប់សិបនាក់ចាប់ដៃគ្នា បោះទុនជិត១លានដុល្លា ក្នុងគោលបំណងមិនផ្តោតលើប្រាក់ចំណេញទ្បើយ។

កន្លងមកយើងធ្លាប់តែឃើញ APP ប្រភេទនេះដែលភាគច្រើនគេនាំចូលពីបរទេស តែពេលនេះកូនខ្មែរយើងមានជំនាញច្បាស់លាស់បង្កើតទ្បើងបានដោយខ្លួនឯងហើយ។ ដូចច្នេះសូមបងប្អូនខ្មែរទាំងអស់គ្នាជួយគាំទ្រអោយពេញទំហឹង។

Smartgo+​ តែ​ងតែ​ចូលរួម​ចែក​រំលែក ​ជួយ​ដល់​សង្គមជាតិជានិច្ច។
សូមអាន ៣ យ៉ាងដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា



Smartgo+​ ផ្តោតលើគុណតំលៃខ្មែរ រួមគ្នា ខ្មែរចែករំលែកគ្នា ដោយផ្តល់ឱកាសអោយគ្រប់គ្នាក្លាយជាម្ចាស់ APP មួយនេះ "គ្រប់គ្នាជាថៅកែ" ដោយគ្រាន់តែប្រាប់គ្នាអោយតម្លើង APP ក្រ…

មិនធម្មតា ក្រុមរតនៈវិបុលចាប់ដៃគូជំនួញជាមួយ App Smartgo+ ដែលបង្កើតដោយកូនខ្មែរមួយក្រុម

Image
មានមហាជនកម្ពុជាមិនតិចលាននាក់នោះទេ ដែលធ្លាប់បានស្គាល់ និងផ្ទុះសំណើច ជាមួយក្រុមកំប្លែងក្មេងៗ ដ៏មានទេពកោសល្យបំផុត មកពីក្រុមកំប្លែងរតនៈវិបុល ដែលជាក្រុមកំប្លែងមានប្រជាប្រិយភាពមួយនៅក្នុងបណ្តាញសង្គម ដែលមានអ្នកចូលទៅទស្សនាខ្ទង់លាននាក់ផងដែរនៅលើ Chanel Youtube។




ក្រុមក្មេងៗតារាសម្តែង ដែលតែងតែបានលេងរឿងកំប្លែងខ្លីៗ បង្កប់អត្ថន័យអប់រំជាច្រើន បង្ហោះតាមរយៈហ្វេសប៊ុក ​ជាមួយនឹងកាយវិការក្រមិចក្រមើម ដូចមនុស្សធំយ៉ាងប៉ិនប្រសប់។ ជាទូទៅវីដេអូកំប្លែងរបស់ពួកគេ តែងតែទទួលបានការ Like និង Share ខ្ទង់ម៉ឺនឯណោះក្នុងមួយវិឌីអូ ។ ក្រៅពីអាជីពសម្តែងកំប្លែងថ្មីៗក្រុមរតនៈវិបុលក៏បានចាប់ផ្តើមងាកទៅផលិតបទចំរៀងថ្មីៗដែលសុទ្ធសឹងទទួលបានជោគជ័យផងដែរ។

ថ្មីៗនេះ ក្រុមរតនៈវិបុល មើលឃើញពីឱកាសជំនួញ APP Smartgo+ ដែលបង្កើតដោយកូនខ្មែរ ក៏សម្រេចចិត្តចាប់ដៃគ្នាជាដៃគូជំនួញតែម្តង ដោយហេតុផលធំ៣យ៉ាង៖

1. Smartgo+ បង្កើតដោយកូនខ្មែរ (ខ្មែររួមគ្នា)

2. Smartgo+ ងាយស្រួលប្រើ សេវ៉ារហ័សទាន់ចិត្ត (ធ្វើតម្រូវចិត្តមនុស្សក្នុងស្រុក)

3. Smartgo+ ខុសដាច់ពីគេត្រង់ថា ផ្តល់ឱកាសអោយគ្រប់គ្នាក្លាយជាថៅកែ (គ្រប់គ្នាជាថៅកែ)

គួរបញ្ចាក់ថា អ្វីដែលក្រុមរតនៈវិបុល …

រំជួលចិត្ត! ពេលដឹងរឿង ៣ យ៉ាងដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា

Image
បន្ទាប់​ពី​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវ​ការ​ ដែល​មាន​អ្នក​ចូល​រួម​ច្រើន​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​ ២០១៩ ហើយ​ភ្លាម Smartgo+ បាន​ធ្វើ​រឿង​ ៣ យ៉ាង​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទទួល​បាន​​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់ នោះ​គឺ ៖



១. ជូន​ទឹក​ប្រាក់ ៤,០០០,០០០ រៀល

២. ជូន ១% នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន

៣. ជូន ២% ចំពោះ​អតិថិជន​ដែល​​ដំឡើង​ App Smargo+ ក្រោម ID​ លេខ ​3




ក្រោយ​ពី​បាន​​ដំឡើង​អ្នក​បើកបរ​ជិត ១ ​ម៉ឺន​គ្រឿង​ Smartgo+ ទទួល​បាន​ការ​គាំទ្រ​និង​ទាញ​យក​ ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​ប្រើប្រាស់ ហើយ​ក៏​ទទួល​បាន​ការ​កោតសរសើរ​ពី​ភាព​ងាយ​ស្រួល​ប្រើប្រាស់ និង​សេវា​រហ័ស​គាប់ចិត្ត។ ​ការ​ប្រើ​ប្រាស់​ Smartgo+ម្ដង ប្រៀប​ដូច​​ជា​ផ្ដល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ម្ដង​ដែរ ​ដោយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ពិត​ជា​ត្រូវ​ការ​ជំនួយ​ជា​ច្រើន​ដើម្បី​ជួយ ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា។



គួរ​ដឹង​ថា​ App Smartgo+ គឺ​ជា​កម្មវិធី​ហៅ តាក់ស៊ី និង​កង់បី ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ ដូច​នេះ​សូមជួយ​គាំទ្រ​​ដោយ​ធ្វើ​ការ​ទាញ​យក​ App Smartgo+ និង​ចុះ​ឈ្មោះ​ដោយ​ដាក់​ ID​ លេខ 3 រាល់ពេលលោកអ្នកប្រើប្រាស់ចំណូល៣% ជ…

មិនធ្លាប់មានពីមុនមក! កូនខ្មែរមួយក្រុមចាប់ដៃគ្នា បោះទុនជិត១លានដុល្លា ចាប់ផ្តើមអាជីវកម្ម APP ហៅកង់បី និងទ្បានតាក់ស៊ី

Image
រាជធានីភ្នំពេញ៖ យើងឃើញហើយថា កង់បីទំនើបកំពុងតែរីកដូចផ្សិតលើទីផ្សារកម្ពុជា ទន្ទឹមនឹងគ្នានេះផងដែរ ក្រុមហ៊ុនផ្តល់សេវ៉ា APP បានបង្កើតទ្បើងជាច្រើនបន្តបន្ទាប់ ដែលមានរហូតដល់ជាង២០ក្រុមហ៊ុនឯណោះ ក៏ប៉ុន្តែក្រុមហ៊ុនដែលក្តោបបានទីផ្សារ មានតែពីរឬបីប៉ុណ្ណោះ។​



ដូច្នេះហើយវាមិនមែនជារឿងងាយនោះទេ សម្រាប់ដំណើរការក្រុមហ៊ុនប្រភេទនេះបាន រាប់តាំងពីការ Develop APP គឺពិបាករកបានអ្នកជំនាញពិតប្រាកដ ដែលអាចបំពេញតំរ៉ូវការក្នុងស្រុកបាន ម្យ៉ាងផ្នែកទីផ្សារក៏រឹតតែពិបាកទៅទៀត ព្រោះក្រុមហ៊ុនបរទេសល្បីៗ កំពុងសំរុកមកចាប់ទីផ្សារយើងដូចគ្នា។

“ដើមទុនដែលយើងមានគឺស្តួចស្តើងណាស់ បើប្រៀបទៅនឹងក្រុមហ៊ុនលំដាប់អន្តរជាតិ ឬក្រុមហ៊ុនដែលដំណើរការស្រាប់ ដែលចំណូលគេរាប់ម៉ឺនដុល្លា ប្រចាំថ្ងៃទៅហើយនោះ តែអ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងនោះគឺ រាល់ពេលដែលខ្ញុំសួរអ្នកបើកតុកតុក តើបងរកបានប៉ុន្មានរាល់ថ្ងៃនឹង? (គាត់ថា ពីមុនបានច្រើនដល់១៥ម៊ឺន ឬលើសនឹង តែឥទ្បូវរកបានតិចណាស់ ដោយសារអ្នកបើកច្រើនពេក) ហើយចុះបើអ្នកបើកច្រើននឹងក្លាយជាកូនចៅបងវិញ គេរត់លុយចូលបងល្អដែរអត់? (អើ! បងរកអានឹងយូរហើយ ចេញមកចាំបងជួយប្រើ បងមានបងប្អូនរត់ច្រើនគ្នាដែរ)។​

ដោយមានចម្លើយវិជ្ជមានពីអ្នកបើកបរ ជម្រុញអ…