មិនធម្មតា ក្រុមរតនៈវិបុលចាប់ដៃគូជំនួញជាមួយ App Smartgo+ ដែលបង្កើតដោយកូនខ្មែរមួយក្រុម

មានមហាជនកម្ពុជាមិនតិចលាននាក់នោះទេ ដែលធ្លាប់បានស្គាល់ និងផ្ទុះសំណើច ជាមួយក្រុមកំប្លែងក្មេងៗ ដ៏មានទេពកោសល្យបំផុត មកពីក្រុមកំប្លែងរតនៈវិបុល ដែលជាក្រុមកំប្លែងមានប្រជាប្រិយភាពមួយនៅក្នុងបណ្តាញសង្គម ដែលមានអ្នកចូលទៅទស្សនាខ្ទង់លាននាក់ផងដែរនៅលើ Chanel Youtube។




ក្រុមក្មេងៗតារាសម្តែង ដែលតែងតែបានលេងរឿងកំប្លែងខ្លីៗ បង្កប់អត្ថន័យអប់រំជាច្រើន បង្ហោះតាមរយៈហ្វេសប៊ុក ​ជាមួយនឹងកាយវិការក្រមិចក្រមើម ដូចមនុស្សធំយ៉ាងប៉ិនប្រសប់។ ជាទូទៅវីដេអូកំប្លែងរបស់ពួកគេ តែងតែទទួលបានការ Like និង Share ខ្ទង់ម៉ឺនឯណោះក្នុងមួយវិឌីអូ ។ ក្រៅពីអាជីពសម្តែងកំប្លែងថ្មីៗក្រុមរតនៈវិបុលក៏បានចាប់ផ្តើមងាកទៅផលិតបទចំរៀងថ្មីៗដែលសុទ្ធសឹងទទួលបានជោគជ័យផងដែរ។

ថ្មីៗនេះ ក្រុមរតនៈវិបុល មើលឃើញពីឱកាសជំនួញ APP Smartgo+ ដែលបង្កើតដោយកូនខ្មែរ ក៏សម្រេចចិត្តចាប់ដៃគ្នាជាដៃគូជំនួញតែម្តង ដោយហេតុផលធំ៣យ៉ាង៖

1. Smartgo+ បង្កើតដោយកូនខ្មែរ (ខ្មែររួមគ្នា)

2. Smartgo+ ងាយស្រួលប្រើ សេវ៉ារហ័សទាន់ចិត្ត (ធ្វើតម្រូវចិត្តមនុស្សក្នុងស្រុក)

3. Smartgo+ ខុសដាច់ពីគេត្រង់ថា ផ្តល់ឱកាសអោយគ្រប់គ្នាក្លាយជាថៅកែ (គ្រប់គ្នាជាថៅកែ)

គួរបញ្ចាក់ថា អ្វីដែលក្រុមរតនៈវិបុល ដ៏ល្បី១នេះ នឹងធ្វើជូន Smartgo+ គឺផ្សព្វផ្សាយគ្រប់បណ្តាញសង្គមដែលខ្លួនមាន ធ្វើយ៉ាងណាអោយល្បីសុះសាយ អោយមនុស្សរាប់លាននាក់ ប្រើប្រាស់ Smartgo+ ក្នុងរយះពេលដ៏ខ្លីបំផុត! 

សូមបញ្ជាក់ផងដែរថា Smartgo+ APP ហៅកង់បីទំនើប និងទ្បានតាក់ស៊ី
ត្រូវបង្កើតទ្បើងដោយ កូនខ្មែរមួយក្រុមចាប់ដៃគ្នា បោះទុនជិត១លានដុល្លា ដែលទើបតែបើកសម្ពោធក្រុមហ៊ុនជាផ្លូវការថ្មីៗនេះ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកបើកបរកង់បីទំនើបជិត១មុឺនគ្រឿង ព្រមទាំងអ្នកធ្វើដំណើររាប់ពាន់នាក់ក្នុងពេលដ៏ខ្លីមួយ។


តោះ បានទាញយក Smartgo+ ហើយឬនៅ?
081 678 300 / 070 678 300

Smartgo+ គ្រប់គ្នាជាថៅកែ!








Comments

Popular posts from this blog

រំជួលចិត្ត! ពេលដឹងរឿង ៣ យ៉ាងដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា

អស្ចារ្យមែន! ខ្មែរសម័យដើមរួមគ្នាសាងអង្គរ ខ្មែរសម័យឥទ្បូវរួមគ្នាបង្កើត Smartgo+